khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំត្រពាំងវែង
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំត្រពាំងវែង
    ================
    នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំត្រពាំងវែងចំនួន១៧០នាក់ ស្ថិតនៅសាលាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
    មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាព្រឹទ្ធសភា ជូនដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមប្រធានបានអំពាវនាវដល់អាជ្ញាធរឃុំត្រពាំងវែង ឱ្យបន្តអប់រំបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រីឯបងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងប្រទេសជាតិចាកឆ្ងាយពីជំងឺកូវីដ-១៩ ហើយជួបតែសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ។
    ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋចំនួន១៧០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០,០០០រៀល ព្រមទាំងឧបត្ថមថវិកាចាក់គ្រួសនៅមណ្ឌលសុខភាពត្រពាំងវែងចំនួន២,០០០,០០០រៀល(ពីរលានរៀល) ឧបត្ថម្ភសំលៀកបំពាក់ដល់ប្រជាការពារ៣០កំប្លេ ចូលរួមរំលែកទុក្ខនិងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋចំនួន៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ដោយចំណាយអស់ថវិកាសរុបចំនួន៩,៨៤៤,០០០រៀល (ប្រាំបួនលានប្រាំបីសែនបួនម៉ឺនបួនពាន់រៀល)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម